ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីការពង្រឹងនីតិវិធី និងការគ្រប់គ្រងការធ្វើអាជីវកម្មចំណតរថយន្ត
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃចន្ទ ១ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,លោក រស់​ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីការពង្រឹងនីតិវិធី និងការគ្រប់គ្រងការធ្វើអាជីវកម្មចំណតរថយន្ត ក្រោមការដឹកនាំដោយឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងមន្ត្រីជំនាញ, តំណាងអភិបាលរាជធានី ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង ២៥ រាជធានី ខេត្ត។

ព័ត៌មានទាក់ទង